វិធីសាស្រ្តបង្រៀន អំណានគំរូភាសាខ្មែរ
Description
អានរឿងគឺជាវិធីសាស្ត្រធ្វើអំណានគំរូដែលគ្រូបង្រៀនអានឮខ្លាំងៗ ឱ្យសិស្សចូលរួមតាមរយៈការស្តាប់។ គ្រូបង្រៀនបង្ហាញគំរូនូវជំនាញអាន ភាពសប្បាយរីករាយ និងធ្វើការចាប់អារម្មណ៍ទៅតាមប្រភេទអត្ថបទ និងសាច់រឿង។ អំណានគំរូនេះផ្តល់ឱ្យគ្រូបង្ហាញនិងបង្រៀនសិស្សនូវចំណុចពិសេសរបស់សៀវភៅ ធ្វើឱ្យសិស្សស្គាល់អំពីសៀវភៅក្របមុខ ក្របក្រោយ ចំណងជើងសៀវភៅ និងធ្វើឱ្យសិស្សបានឮពាក្យថ្មីៗដែលមាននៅក្នុងសៀវភៅ បង្កើនការយល់អត្ថន័យនៅក្នុងសៀវភៅ។
គោលបំណងវគ្គសិក្សា
សិក្សានេះមានវត្ថុបំណងទី១ ដើម្បីណែនាំសិស្សនូវប្រភេទអត្ថបទផ្សេងៗ ព្រមទាំងបង្កើតភាពសប្បាយរីករាយពីការអាន។
- យុទ្ធសាស្រ្តរបស់គ្រូ
- កំណត់បាននូវភាសាជាក់លាក់
- យល់ដឹងពីវិធីសាស្រ្តក្នុងការគ្រប់គ្រងសិស្សអំឡុងពេលអានរឿង
តម្រូវការវគ្គសិក្សា
វគ្គសិក្សានេះ ទាមទារនូវចំណុចដូចខាងក្រោម៖
- ជាគ្រូបង្រៀនឯកទេសភាសាខ្មែរ ឬបុគ្គលិកអង្គការ
- មានអិនធើណិត
- ថេប្លេត ឬកុំព្យូទ័រ
របៀបចូលសិក្សា
លេខកូដចូលសិក្សាក្នុងវគ្គនេះ៖ LiT@SBB25
Recent Comments
Reply to discussion