អានរឿងគឺជាវិធីសាស្ត្រធ្វើអំណានគំរូដែលគ្រូបង្រៀនអានឮខ្លាំងៗ ឱ្យសិស្សចូលរួមតាមរយៈការស្តាប់។ គ្រូបង្រៀនបង្ហាញគំរូនូវជំនាញអាន ភាពសប្បាយរីករាយ និងធ្វើការចាប់អារម្មណ៍ទៅតាមប្រភេទអត្ថបទ និងសាច់រឿង។ អំណានគំរូនេះផ្តល់ឱ្យគ្រូបង្ហាញនិងបង្រៀនសិស្សនូវចំណុចពិសេសរបស់សៀវភៅ ធ្វើឱ្យសិស្សស្គាល់អំពីសៀវភៅក្របមុខ ក្របក្រោយ ចំណងជើងសៀវភៅ និងធ្វើឱ្យសិស្សបានឮពាក្យថ្មីៗដែលមាននៅក្នុងសៀវភៅ បង្កើនការយល់អត្ថន័យនៅក្នុងសៀវភៅ។

គោលបំណងវគ្គសិក្សា

សិក្សានេះមានវត្ថុបំណងទី១ ដើម្បីណែនាំសិស្សនូវប្រភេទអត្ថបទផ្សេងៗ ព្រមទាំងបង្កើតភាពសប្បាយរីករាយពីការអាន។

  • យុទ្ធសាស្រ្តរបស់គ្រូ
  • កំណត់បាននូវភាសាជាក់លាក់
  • យល់ដឹងពីវិធីសាស្រ្តក្នុងការគ្រប់គ្រងសិស្សអំឡុងពេលអានរឿង

តម្រូវការវគ្គសិក្សា

វគ្គសិក្សានេះ ទាមទារនូវចំណុចដូចខាងក្រោម៖

  • ជាគ្រូបង្រៀនឯកទេសភាសាខ្មែរ ឬបុគ្គលិកអង្គការ
  • មានអិនធើណិត
  • ថេប្លេត ឬកុំព្យូទ័រ

របៀបចូលសិក្សា

លេខកូដចូលសិក្សាក្នុងវគ្គនេះ៖ LiT@SBB25